​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

242
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥.៨៦​ស្ថិត​ត្រង់ចំណុច​ភូមិ​ទី​១​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០១៩ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E.1648 សណ្តោង​រ៉ឺម៉ក ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 4A .2906 អ្នកបើកបរ ឈ្មោះ ភេ​វ សុខ​រស់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្របែក ឃុំ ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​បើកបរ​ពី​លិច ទៅ​កើត​។​

​លុះ​បើក មកដល់​ចំណុច​ខាង លើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FP.9970​បើកបរ​ដោយ ឈ្មោះ​ប៉ោត ថា​នះ ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ រស់ នៅ ភូមិ​ព្រៃ​ឈៀង ឃុំ ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង ដែល​កំពុង​បើកបរ បញ្ច្រាស ទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ នៅ​កន្លែងកើតហេតុ​៕S/