​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​សំរោង​ទង​

429
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣.៣៤​ត្រង់ចំណុច​ភូមិ​រំដួល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A.៥០៣៧​សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ព្រះសីហនុ ៤A.០១៦១ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​លិចទៅ​កើត​។​

​លុះ​បើក មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១L.៩៥៩២ បើកបរ​ដោយ​ឈ្មោះ តែ ស៊ុយ​អ៊ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ រងរបួស​ធ្ងន់​៕S/​

#