​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​

350
ចែករម្លែក
  • 14
    Shares

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​យុវជន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​ម្នាក់ទៀត​របួសស្រាល​ដោយ​រថយន្តបុក​ម៉ូតូ​កាលពី​រសៀល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​ផ្សារ​សាលា​ក្រៅ​ស្ថិតក្នុង​ភូមិ​ទួល​ខ្ពស់​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ក្រុង​ខេត្ត​ប៉ៃលិន​តៃកុង​ឡាន​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

លោក​វរសេនីយ៍ទោ​ស៊ាន​រីតា​រា​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​យុវជន​ដែល​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​មានឈ្មោះ​យ៉​ន​ចាន់​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​MSX​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។​

ចំណែក​យុវជន​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​មានឈ្មោះ​ប្លង់ វាសនា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ទាំងពីរ​នាក់​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ក្រុងប៉ៃលិន​។​រីឯ​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ល​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយរ​គេ​វ​ខ្លួន​បាត់​៕S/


#