​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

338
ចែករម្លែក
  • 103
    Shares

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅលើ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៧៧-៧៨ ត្រង់ចំណុច​ភូមិ ត្រពាំង ស្តុក​គ្រួស ឃុំ​អូរ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1FK 9525​បើកបរ​ដោយ​ឈ្មោះ រ៉ុង បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ ចុង​កោះ​តូច ឃុំ តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល បើកបរ ពី​កើត ទៅ​លិច​។​

លុះ​បើក មកដល់ ចំណុច​ខាងលើ​បាន​វ៉ា​ជែង​រួច​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង ម៉ាក Unlverse ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 3 E .4979​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ដែល​បើកបរ បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ ម៉ូតូ ស្លាប់​ភ្លាម​នៅ​និង​កន្លែង​៕S/​