​រថយន្តបុក​ម៉ូតូ​ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ នៅ​ស្រុក​ឧដុង្គ​

324
ចែករម្លែក
  • 30
    Shares

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧-១៨​ ស្ថិតក្នុង​ភូមិ​តា​ឡាក់​ ឃុំ​ក្សេមក្សាន្ត ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០០៦​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1J.7798​បើកបរ​ដោយ​ឈ្មោះ​ហ៊ីង ផល ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំងផ្អែម​ឃុំ​វាល​ពង់​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​ក្រោយពី​កើតហេតុ​ អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​៕S/​Ha