​រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​ស្រាល​ពីរ​នាក់​

1813

(​កំពត​)៖​កុមារី​ម្នាក់​បាន​ស្លាប់​ចំណែក​ស្ត្រី​ជា​ជីដូន​របួសស្រាល​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​ម៉ូតូ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​។​ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល​ឃុំ​កំពង់ត្រាច​ខាងលិច​ស្រុក​កំពង់ត្រាច​។​អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន ១. ឈ្មោះ​សៀវ លី អាយុ ៣​ឆ្នាំ​ស្លាប់​នៅនឹងកន្លែង​,២.​ឈ្មោះ​ញើ​ង​គឹម​អាយុ​៥០​ឆ្នាំ​រងរបួស​ស្រាល​។​ទាំងពីរ​នាក់​ចៅ​និង​ជីដូន​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ទី​ម ធឿន អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ដោយ​ស្រង់​ប្រភពពី​កន្លែងកើតហេតុ មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែតុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច​រវាង​រថយន្ត និង​ម៉ូតូ​ពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​។

មុនពេល​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ដោយ​មនុស្ស​បីនាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈនោះ​ស្រាប់តែ​ម៉ូតូ​បាន​បត់​បម្រុង​ចុះទៅ​ផ្នែក​ខាងត្បូង ស្របពេល​រថយន្ត​ប្រភេទ​ទួរីស​មួយគ្រឿង​បើក​មកពី​ក្រោយ​ដោយ​ល្បឿន​យ៉ាង​លឿន​ផង​នោះ ក៏បាន​បុក​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ក្មេង​ចាស់​ទាំង​បីនាក់​ខ្ទាត​ដេក​លើ​ដងផ្លូវ​តែម្តង​។ ភ្លាមៗ អ្នកបើក​បរបាន​បើកទ្វារ​រត់គេច​បាត់​ដោយ​ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។

លុះ​ពេល​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​កុមារី​ម្នាក់​បាត់បង់​ជីវិត និង​បុរស​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។ ដោយឡែក​ស្ត្រី​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​៕S/​ដោយ បូកគោ​

​រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​ស្រាល​ពីរ​នាក់​