​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​សំរោង​

606
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៤.៣៥ ត្រង់ចំណុច​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​រថយន្ត​ម៉ាក​ហ្គូ​ឡុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D.1120 ដឹក​ស៊ីទែន​ស៊ីប្រេង​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A.1560​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​។​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1j.0707 បើកបរ​ដោយ​ឈ្មោះ ស៊ុ ភា​រក្ស​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​ពុធ​សុខ​ជា​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ភូមិ​បន្ទាយ​ខ្មែរ​ឃុំ​ជើង​រាស់​ស្រុក​ឧដុង្គ​៕S/​