​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់

422
ចែករម្លែក

ដោយ​អង្គរតូច​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​ឯ​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ស្លាក​លេខខ​.​ម​បោះពួយ​ទៅបុក​ម៉ូតូ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​ជនបង្ក​យកទៅ​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​ដើម្បី​បន្ត​នីតិវិធី​។​
​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ភូមិ​ទម្លាប់​ស្ថិតនៅ​ភូមិ​គំរូ​ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ជី​បេង​ជន​អធិការនគរបាល​ស្រុក​ក្រឡាញ់​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក នីសា​ន់ ណា​វ៉ា​រ៉ា ពណ៌​ទ្រេ​អ៊ី​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.2-1037 បើកបរ​ដោយ​ឈ្មោះ​លី ចិន្តា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មួយ ឃុំ​ព្រះ​ពន្លា ស្រុក​សិរី​សោ​ភ​ណ័ ខេត្ត បន្ទាយ​មាន​ជ​យ័​។ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​រថយន្ត​បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1A.6589​បើកបរ​ដោយ​ឈ្មោះ ឆប​សា​វ៉​ត​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ស្លាប់​និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ​ក្លាយ​ប៉យ​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​រងរបួស​ធ្ងន់​ដែល​ពួកគាត់​រស់នៅ​ភូមិ​គោក​ចាស់​ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ់​បើកបរ​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត (​បញ្ច្រាសទិស​)​។

​លោក​បញ្ជាក់ថា​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត​និង​បាន​នាំយកទៅ​សាកសួរ​នៅ​អធិការនគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕S/​