​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ភ្នំស្រួច​

304
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៥.៦៦ ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1L.6643​បើកបរ​ដោយ​ឈ្មោះ​អឿង​អី​ន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​និង​អ្នក​រួមជាមួយ​ឈ្មោះ​លឿង​ទូច​ហៅ​ជ​រ័​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ក្រាំង​ពោធិ៍​ឃុំ​អូរ​ស្រុក​ភ្នំស្រួច ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់ រងរបួស​ធ្ងន់​។​

ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួន​ទៅ​លិច​បាត់​។​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​ចំពោះ​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំស្រួច ចាត់ការ​តាម​នីតិវិធី​៕S/​