​រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​នៅ​ស្រុក​រលាប្អៀរ​

293
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​រថយន្តបុក​ម៉ូតូ​ពេញ​មួយ​ទំហឹង​នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤=៩៥​ស្ថិតក្នុង​ភូមិ​ស្មែ​ត​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​ស្លាប់​មនុស្ស​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ឃាត់ទុក​យានយន្ត​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ត​។​ចំពោះ​ជនរងគ្រោះ​ទាំង​២​នាក់​នៅពេលនេះ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ៕S/​