​រថយន្តបុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ថយ​ន្ត​បើក​រត់​គេចខ្លួនបាត់​

110
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៨៦​និង​៨៧​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​ស្ថិតក្នុង​ភូមិ​ទី​១​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​រងគ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០​សេរី​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB8210​។​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​ស្របគ្នា​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ជនរងគ្រោះ​ខ្ទាត​ពី​ម៉ូតូ​មក​កណ្តាល​ថ្នល់​ត្រូវ​រថយន្ត​បង្ក​កិន​ស្លាប់​ភ្លាមៗ​។​ក្រោយពី​រថយន្តបុក​ម៉ូតូ​ហើយ​ម្ចាស់​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់​គេចខ្លួនបាត់​៕S/​

#