​រថយន្តបុក​ម៉ូតូ​បុរស​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​មិនមាន​របួស​

671
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​និង​បុរស​ម្នាក់ទៀត​សំណាងល្អ​មិនមាន​របួស​ដោយ​រថយន្ត​បុក​ម៉ូតូ​នៅ​ព្រឹក​ត្រង់ចំណុច​ភូមិ​អូរ​ដា​លើ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

លោក​អនុសេនីយ៍ឯក​សៀក​សានិ​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំរៀង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ (​ដឹក​ដី​)​ពណ៌​សលាយ​លឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 3C.1483​។​អ្នកបើកបរ​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​ក្រោយ​បុក​រួច​រត់​គេចខ្លួនបាត់​។​

រថយន្ត​ដឹក​ដី​នេះ​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ គ្មាន​ផ្លាកលេខ​អ្នកបើកបរ​ឈ្មោះ​ជា​យូ​ហូ​វ​ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​រស់នៅ​ចំ​ពុ​ច​ខាងលើ​(​មិនមាន​របួស​)​។​​ចំណែក​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ច្រឹប លឹម​សៀង ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​

​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​អធិការ នគរបាល​ស្រុក​កំរៀងរ​ង៉​ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​។​-​សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/
រថយន្តបុកម៉ូតូបុរសស្លាប់ម្នាក់និងម្នាក់(wrapped)


​ ​