​រថយន្តបុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

494
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​បុរស​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​ម៉ូតូ​។​ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍ទោ​ស៊ូ​វណ្ណាត​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ដែល​ស្លាប់​ឈ្មោះ​ចេ​ន​រ៉េ​ន​អាយុ​៣៦​ឆ្នាំ​។​ចំណែក​បុរស​ដែល​រងរបួស​ឈ្មោះ​ព្រំ វិច្ឆិកា អាយុ ៣៤​ឆ្នាំ​។​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

លោកនាយ​ការិយាល័យ​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃទី​៦ ខែមិថុនា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣​ដោយ​រថយន្ត​បែន​ដឹក​ដី​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ជាមួយ​ស្លាប់​នៅនឹងកន្លែង​។

​ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ក្រឡាប់​ធ្លាប់​ក្នុង​ប្រឡាយ​តែម្តង​។​ភ្លាមៗ​អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​បន្សល់​រថយន្ត​ម៉ាក​នីសា​ន់​ពណ៌​ស​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​P-0039 នៅនឹងកន្លែង​កើតហេតុ​នោះ​៕S/