​រថយន្តបុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នា​ករង​បួស​ធ្ងន់​ម្នាក់​

70
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បើកបរ​ក្នុង​ល្បឿន​នៅ​ទីប្រជុំ​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧​និង​លេខ​៨​ស្ថិតក្នុង​ភូមិ​ផ្គង់​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថា​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ណិ​ត​ពណ៌​សលាយ​លឿង​គ្មាន​ផ្លាកលេខ​ជិះ​គ្នា​ពី​នាក់​ពី​កើ​តទៅ​លិច​។​ឈ្មោះ​ឃៀង​ស្រីមុំ​អាយុ​១៧​ឆ្នាំ​អ្ន​បើកបរ​រស់នៅ​ភូមិ​ផ្គង់​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ស្លាប់​និង​រួម​ដំណើ​ឈ្មោះ​ណែ​ត​លី​សារ​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​បុរី​កម្មករ​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​រងរបួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ខូវ លី​ម៉េង​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​បើកបរ​ស្របគ្នា​។​វត្ថុតាង​បានប្រគល់​ឱ្យ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​៕S/​