​រថយន្តបុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​បើក​រត់​ជ្រុល​កៀរ​រ៉ឺម៉ក​កង់​បី​ក្រឡាប់​របួស​ម្នាក់ទៀត

502
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ​បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​ទៅបុក​ម៉ូតូ​បណ្ដាលឱ្យ​ស្លាប់​​ ចំណែក​រថយន្ត​បាន​បន្ថែម​ល្បឿន​ទៅ​កៀរ​រ៉ឺម៉ក​កង់​បី​កំពុងធ្វើដំណើរ​បណ្ដាលឱ្យ​ក្រឡាប់​និង​របួស​ម្នាក់ទៀត​។ ​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៣​ ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​១០ ​ខែឧសភា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ភាគី​ខាង​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា ពាក់ស្លាកលេខភ្នំពេញ 1BV-4670 បើកបរ​ដោយ​ឈ្មោះ ហេង ហាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ស្លាប់​នៅ​និង​កន្លែង​) ។ ភាគី​រងគ្រោះ​ខាងរ៉ឺម៉ក​កង់​បី មានឈ្មោះ ចក់ ផល្លា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​រង​របួល​) ។ រីឯ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក (​តៃកុង​បើក​គេច​បាត់​ពី​កន្លែងកើតហេតុ )៕S/​Ha