​រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​រងរបួស​ម្នាក់​រួច​រថយន្ត​បង្ក​បើក​រត់​បាត់​

790
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​មាន​រថយន្ត​ព្រូ​ល​មួយគ្រឿង​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​រួច​បើក​គេចខ្លួនបាត់​បន្សល់ទុក​ស្លាក​លេខ​រថយន្ត​នៅនឹងកន្លែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ស្តុ​ប​ដេ​អិន​(​វិថី​កម្ពុជា​ក្រោម​)​ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ​ជឹម សុ​ខេង ភេទ​ប្រុស អាយុ​២៦​ឆ្មាំ ជនជាតិខ្មែរ មុខរបរ ចុង​ភ្លៅ នៅ​ហាង វី​សូ​រ៉ង ក្បែ​សាលា​ស៊ី​សុ​វិ​ត្ថ ស្នាក់នៅ​ក្នុង​ហាង មាន​ស្រុកកំណើត ភូមិ​ព្រៃ​ក្តួច ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​ចំណែក​ម្នាក់ទៀត​រងរ​បួស​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​បណ្តោះអាសន្ន​រង់ចាំ​សាច់​ញា​ត្តិ​យក​ឯការ​មក​ផ្ទៀ​ត​ផ្ទាត់​យក​ត្រឡប់ទៅផ្ទះ​វិញ​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យកមក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

​រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​រងរបួស​ម្នាក់​រួច​រថយន្ត​បង្ក​បើក​រត់​បាត់​