​រថយន្តបុក​ម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់របួសម្នាក់​នៅ​ស្រុក​ថ្មគោល​

634
ចែករម្លែក

​ដោយ : ​ក្រញូង​/​បាត​ដំបង : ​បុរស​ម្នាក់​បាន​ស្លា​ប៉​ភ្លាមៗ​នៅនឹងកន្លែង ​ឯ​អ្នករួមដំណើរ​ជា​មូ​យ​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ដនិង​ម៉ូតូ ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ក្រទី០៥ ភូមិ​ពពាល ខែឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ត្រី​ត្រី អ៊ឹង សុវណ្ណ​អធិការរង​ស្រុក​ថ្មគោល​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ​អ្នក​​បើកបរ​ម៉ូតូ​ដែល​ស្លាប់​នៅនឹងកន្លែង​ឈ្មោះ រៀម រតនា ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​រស់នៅ​​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​​បាត់ដំបង និង​អ្នករួមដំណើរ​ឈ្មោះ​ហាន់ ហាក់​​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបងរ​បួស​ធ្ងន់ ត្រូវបាន​ប​ញ្ជូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​អ្នក​​បើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​ក្រោយ​កើត​ហរ​តុ​បាន​ទុក​រថយន្ត​ចោល​ហើយរ​ត់គរ​ច​ខ្លួន​បាត់​។

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌​ខ្មៅ ​ស៊េរី​២០១៨​ ពាក់ស្លាកលេខ​បាត់ដំបង​1AC- 0853 បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​។​

ពេលមកដល់​ចំណុចកើតហេតុ​បាន​ឡើង​ជែង​ម៉ូតូ​១​គ្រឿង​ទៀត ​ដែល​នៅ​ពីមុខ​ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX300 ​ព​ណ៌ស​ ពាក់​ស្លាកលេខ​២B-០៨៥៣ ​ដែល​បើកបរ​មកពី​ទិស​ផ្ទុយគ្នា​បណ្ដាលឲ្យ​អ្នក​​បើកបរ​ម៉ូតូ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​ និងអ្នករួមដំណើរ​រងរ​បួស​ធ្ងន់​។ ចំណែក​អ្នកបើក​
​បររថ​យន្ត​រត់គេច​ខ្លួន​បាត់ ។

​សាកសព​ប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​អ្នករបួស​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​ចរាចរណ៍​ស្រុក​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ​ករណីនេះ​ជំនាញ​បាន​ប្រគល់​មធ្យោបាយ​ទាំងពីរ​គ្រឿង ឲ្យទៅ​ជំនាញ​ការិយាល័យ​​ចរាចរណ៍​ខេត្ត​យកទៅ​ដោះស្រាយ​តាមច្បាប់​ ៕B