​រថយន្តបុក​រថយន្ត​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ

853
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​តែ​សំណាងល្អ​គ្មាន​អ្នករងគ្រោះថ្នាក់​។​កើត​នៅ​ផ្លូវ​៥១(​កែង​ផ្លូវ​ព្រ​សីហនុ​)​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​​ទី​៣​ខែកក្កដា​ឆ្នាំ​២០១៨​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​រថយន្ត​កា​ម​រី​បា​ឡែ​ន​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AJ.4670​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ពី​ទិសដៅ​លិចទៅ​កើត​។​ឃើញ​ភ្លើងស្តុប​ក្រហម​ហើយ​នៅតែ​បន្ត​ល្បឿន​បត់​បញ្ច្រស់​ទៀត ស្រាប់តែ​រថយន្ត​សេរី​ទំនើប​ម៉ាក តូ​យូ​តា កូ​រូ​ឡា ពាក់​ស្លាក់​លេខ ភ្នំពេញ 2AN.9437​បើកបរ​មាន​គ្នា​២​នាក់​ទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​បុក​ពេញទំហឹង​បណ្ដាលអោយ​រង​ការខូចខាត​តែ​គ្មាន​អ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​បាន​វ៉ា​ស់វែង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

​រថយន្តបុក​រថយន្ត​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ