​រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​តៃកុង​ទុក​រថយន្ត​ចោល​រត់គេច​បាត់​

342
ចែករម្លែក
  • 103
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ពេលធ្វើ​ដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា​កាលពី​យប់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅតាម​ណ្តោ​យ​ផ្លូវ​
​ជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​ជំនីក​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

​លោក​ជាវ​ណ្ឌី​អធិការរង​នគរបាល​រង​ស្រុក​សង្កែ​ទទួល​ផែន​សណ្តាប់ធ្នាប់​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ហុង អង់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ​បាត់ដំបង 1GX-7915​។ ដោយឡែក​រថយន្ត​ម៉ាក​កាមរី ពាក់​ស្លាក​លេខ​កំពង់​ស្ពឹ​2A-1033​តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ ។​

​លោក​អធិការរង​ស្រុក​បាន​បន្តថា​ករណី​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​ភាគី​អ្នកជិះ​ម៉ូតូ ដែល​ធ្វើដំណើ​មិន​ប្រកាន់​ស្តាំ ទើប​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ពេលធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ រីឯ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​ចោល​រថយន្ត​បាត់​ទាំងយប់​។

​ក្រោយពី​មន្ត្រី​ចរាចរណ៍​បាន​ចុះ​វាស់វែង​និង​បាន​នាំយក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ស្រាវ​ជាវ​រក​ម្ចាស៎​រថយន្ត​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី ៕S/

​រូប​ថ​តៈ​សព​អ្នកជិះ​ម៉ូតូ ម៉ូតូ​និង​រថយន្ត​ត្រូវ​យកទៅ​ក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​