​រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល​នៅ​ស្រុក​ភ្នំស្រួច​

681
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ពី​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៨​និង​៧៩​ភូមិ​កុមា​ពេទ្យ​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​និង​០៧​នាទី​យប់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​បុរស​ពីរ​នាក់​១​ឈ្មោះ​លិ​ន​ម៉ន​អាយុ​៤៩​ឆ្នាំមាន​មុខរបរ​ចាំចម្កា​រ​ឲ្យ​គេ​ស្ថិត​ក្នុងភូមិ​ពេទ្យ​កុមារ​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​។​ទី​២​ឈ្មោះ​ស៊ុ​ធី​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​គោករ​ងៀង​ឃុំ​ស្គុះ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​វេ​វ​អាល់​ហ្វា​ពណ៌​ខៀវ​គ្មាន​ស្លាក់​លេខ​ជិះ​ពី​លិច​មក​កើត​។

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក់​លេខ​ព្រះ​ស៊ី​ហ​នុ​3A3898​អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញា​បើក​ស្រប​ទិស​គ្នា​បុក​ម៉ូតូ​ពីរ​ក្រោយ​បណ្តាល​ឲ្យ​រងរបួស​អ្នកជិះ​ម៉ូតូ​ធ្ងន់​ស្រាល​។​

​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​សមត្ថកិច្ច​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​កងពលតូច​លេខ​៣១​ដឹង​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​រថយន្ត​បង្ក​និង​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​


​ ​ ​
​ ​