​រថយន្តបុក​អ្នក​ថ្មើ​ជើង​រត់​ឆ្លងថ្នល់​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​

462

(​ភ្នំពេញ​)៖​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យាន​ដាយ​បាន​បើក​បុក​និង​កិន​យុវជន​ម្នាក់​ស្លាប់​ខណៈ​យុវជន​រងគ្រោះ​កំពុង​រត់​ឆ្លងថ្នល់​នៅ ត្រង់ចំណុច​មុខ​វត្ត​ព្រែក​ព្នៅ​លើផ្លូវ​ជាតិ​លេខ​៥​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​។
​ករណី​ចរាចរណ៍​នេះ​បាន​កើតឡើង​ដោយ​រថយន្ត​ម៉ាក​Hyundai​ពណ៌​ស្លា​ទុំ​លេខ​តាកែវ​3A1549​បើក​បុក​អ្នក​ថ្មើ​ជើង​រត់​ឆ្លងថ្នល់​។​រថយន្ត​បង្ក បើកបរ​ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង​ភ្លាមៗ​នោះដែរ​អ្នកបើក​បរបាន ចុះ​គេចខ្លួនបាត់ ។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដោយ​ករណី​ចរាចរណ៍​នេះ​មានឈ្មោះ សន រដ្ឋា ភេទ ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ខ្សាច់​ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​។​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​កម្លាំង​ការិយាល័យ​ចរាណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។​ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដកយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​៕S/​ដោយ​ម៉េង​សែ​