​រថយន្តស្ទូច​កិ​ន​ផ្តាច់​សង្ខារ​បុរស​ជា​កម្មករ​រោងចក្រ​ម្នា​ក់នៅ​ខណ្ឌដង្កោ​

333
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្តស្ទូច​បើក​កៀរ​ម៉ូតូ​សេ​១២៥​ហើយ​កិន​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែង​តែម្តង ក្នុង​ដំណើរ​ស្រប​ទិស​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ភូមិ​ស្រែ​ញ​រ៍​សង្កាត់​ពងទឹក​ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​អត្ត​ស​ញ​ញាណ មានឈ្មោះ ទូច ហុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បាង ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​អ​ន្តា​គម​ន៍​សម្រួល​ចរាចរណ៍​ជៀសវាង​កកស្ទះ​ចរាច​ណ៍​និង​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/