​រថយន្ត​កាមរី​បើក​ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​បាក់​អស់​មួយ​កង់​

77
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ត​កាមរី​ហាយ​ព្រី​ត​បើកបរ​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បាក់​អស់​មួយ​កង់​។​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទៅមុខ​លែងរួច​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២៨៩​កែង​នឹង​ផ្លូវ​៥២៨​ក្នុង​សង្កាត់​បឹងកក់​ទី​១​ខណ្ឌទួលគោក ។​

​រថយន្ត​កាមរី​ហាយ​ព្រី​ត​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W7380​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩​បើកបរ​ដោយ​នារី​ម្នាក់​រួម​ដំណើរ​នឹង​ក្មេងប្រុស​ស្រី​២​នាក់​ទៀត​អ្ម​ក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​បង្កហេតុ​ក៏​រត់​បាត់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕S/​