​រថយន្ត​កុងតឺន័រ​និង​រថយន្ត​ដឹក​ដី​បាន​បុក​គ្នា​បណ្តាលឱ្យ​តៃកុង​ម្នាក់​របួសធ្ងន់

293
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​កុងតឺន័រ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី​ខ្ទេច​មុខ​អស់​បណ្តាលឱ្យ​តៃកុង​រថយន្ត​ដឹក​ដី​របួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ភ្លាមៗ​។​ករណីនេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៨៥.១៨៦ ភូមិ​បន្ទាយ​ប្រី​យ៍ ឃុំ​អណ្តូង​ថ្ម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច ថ្ងៃទី ២៩​ខែមេសា​ឆ្នាំ​២០១៩ ។​

​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក​ហីន​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A ៣៣៩៤(​រថយន្ត​ដឹក​ដី​) ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។

មកដល់​ចំណុចកើតហេតុ​បាន​បុក​ប៉ះ​នឹង​រថយន្ត​ម៉ាក​ហី​ណូ ក្បាល​ពណ៌ ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D ៨៤៧៩ សណ្តោង​រ៉ឺម៉ក​ផ្ទុក​កុងតឺន័រ ទិសដៅ​បញ្ច្រាស​គ្នា (​អ្នកបើកបរ​គេចខ្លួន​)​។ ករណីនេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ភ្នំពេញ​៕S/​