​រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​រួច​កិន​យុវជន​ម្នាក់​ស្លាប់​ជាប់​ក្រោម​កង់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់

121
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ក្រោម​កង់​រថយន្ត​និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​រួច​កិន​អូស​ជាច្រើន​ម៉ែត្រ​ នៅវេលា​ម៉ោង​១​និង​៣០​នាទី យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​សុក្រ​ទី​១០ ខែមករា ឆ្នាំ​២០២០​ ត្រង់ចំណុច​ស្តុ​ប​២៤​ម៉ោង តាម​បណ្តោយ​ផ្លូវ​ហាណូយ កែងនិង​ផ្លូវ​ម៉ុង​រិទ្ធី ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​លី ម៉េង​ស្រ៊ី ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មុខរបរ​បើករថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ពានា ​ឃុំ​អំពិល​ ស្រុក​ស៊ីធរ​កណ្ដាល​ខេត្តព្រៃវែង​។​សព​ជនរងគ្រោះ​មានឈ្មោះ នឿន សា​អែម ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន ហ្ស៊ូ លាន កម្ពុជា ។​

​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​កំពង់ចាម​3A.8242​​ ​បុក​ម៉ូតូ​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០១៥​ព​ណ៌​ខ្មៅ​ពាក់​ផ្លាលេខ​ភ្នំពេញ​1FB.7949​ជិះ​ដោយ​យុវជន​ម្នាក់ ​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ទៀត​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិទ្ធី​បណ្ដាលឱ្យ​កិន​ចំក្បាល​យុវជន​ខាងលើ​បែកក្បាល​ធ្លាយ​ខួរ​អូស​ជាច្រើន​ម៉ែត្រ​ស្លាប់​ក្រោម​កង់​រថយន្ត​។​ចំណែក​ស្ត្រី​ដែល​ជិះ​ជាមួយ​បាន​ខ្ទាត​ចេញ​រងរបួស​ធ្ងន់​ ត្រូវ​រថយន្ត​សា​មុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​តៃកុង​រថយន្ត​ក្រោយពី​បង្កហេតុ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​គោលដៅ​ឃាត់ខ្លួន​ទុក​រង់ចាំ​ប្រគល់ឱ្យ​សមត្ថកិច្ច​ក្រុង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោកស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​Ha