​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊ិន​ទ្រី​កំពង់​ឈប់​ប្រមូល​សំរាម​របួស​៤​នាក់​

774
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​អាច​ងោក​មួយភាំង​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ទៅបុក​រថយន្ត​ស៊ិន​ទ្រី​ដែល​កំពង់​ឈប់​ប្រមូល​សំរាម បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ស្រាល​ចំនួន​៤​នាក់។​

បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង នៅ​ជិត​ផ្លូវ​រទេសភ្លើង​ប្រហែល​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់កន្ទោកខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​យប់ ថ្ងៃទី​៣ ខែសីហាឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​រងរបួស​ធ្ងន់​ទី​១​មានឈ្មោះ​ហុង​ភេទ​ប្រុស​ជនជាតិខ្មែរ​មុខរបរ​កម្មករ​ស៊ិន​ទ្រី​ស្នាក់នៅ​ផ្ទះជួល​ជិត​ក្រុមហ៊ុន​ស៊ិន​ទ្រី​។ ជនរងគ្រោះ​ធ្ងន់​ទី​២​មានឈ្មោះ ខ្លី ភេទ​ប្រុស ជនជាតិខ្មែរ​​មុខរបរ​កម្មករ​ស៊ុន​ទ្រី​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ស៊ិន​ទ្រី​។​អ្នករងរបួស​ស្រាល​២​នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ក៏​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ​។​

​ក្រោយពីរ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ​សម្រួល​ចរាចរ​ណ៏​និង​ទាក់​ទង់​ទៅ​ជំនាញ​ចរាចរ​ណ៏​ក្រុង​ឲ្យ​មក​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​ទៅ​រក្សារ​ទុក​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕S/

​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊ិន​ទ្រី​កំពង់​ឈប់​ប្រមូល​សំរាម​របួស​៤​នាក់​