​រថយន្ត​កុងតឺន័រ​បើក​ធ្លាក់​ផ្លូវ ក្រ​ឡប់​ចូល​ប្រឡាយទឹក​

1300
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​គេច​ពី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បណ្ដាល​ឲ្យ​រអិល​ធ្លាក់​កង់​មួយ​ហៀ​ង​ក្រឡាប់​ចូល​ទឹក​ប្រឡាយ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវលំ ជិត​បន្ទាយ​ទា​ហ៊ាន ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កល​ពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​ក្បាល​ពណ៌​ស ទូរ​ក្រហម បើក​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​ត្ប​ង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​គេច​ពី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ដែល​បើក​បញ្ចា​ស់​គ្នា​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​រអិល​ធ្លាក់​កង់​មួយ​ចំហៀង​ក្រឡាប់​ចូល​ប្រឡាយទឹក​លិច​ក្បាល​មួយ​កំណាត់ និង​តួ​លិចទៅ​ក្នុង​ទឹក​បាត់​សល់​តែ​ទូរ​។ តែ​សំណាងល្អ​មិនមាន​អ្នករបួស​ដោយសារ​តៃកុង​លោត​ទាន់​។​

​ក្រោយ​កើតហេតុ​មិនមាន​សមត្ថកិច្ច​ចុះទៅ​ទីតាំង​កន្លែងកើតហេតុ​នោះទេ​ដោយសារ​មិន​បះ​ពាល់​ដល់​ប្រជាព​រដ្ឋ​ក៏ដូចជា​សម្បត្តិ​រដ្ឋ​ដូច​ច្នេះ​ភាគី​ខាង​ក្រុមហ៊ុន​បានមក​ស្ទូច​រថយន្ត​ទៅ​កា​រ៉ា​ស​ដើម្បី​ជួស​ជុស​ខ្លួនឯង​៕S/​

​រថយន្ត​កុងតឺន័រ​បើក​ធ្លាក់​ផ្លូវ ក្រ​ឡប់​ចូល​ប្រឡាយទឹក​

#