​រថយន្ត​កុងតឺន័រ​បើក​បុក​ម៉ូតូ​ពីក្រោយ​របួសធ្ងន់​ស្រាល​២​នាក់​

232
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រងរបួស​បាក់ជើង​ខាងឆ្វេង​ចំណែក​យុវជន​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ក្បាល​អូស​កុងតឺន័រ​បើក​បុក​ពីក្រោយ​ម៉ូតូ​សេ​១២៥​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ​អ៊ៃ​កុសល​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​កម្មករសំណង់​រងរបួស​បាក់ជើង​ឆ្វេង ត្រូវជា​ពូ ចំណែក​ក្មួយប្រុស រងរបួស​ស្រាល ឈ្មោះ អ៊ុត តារា ហៅ​សុផល អាយុ​១៧​ឆ្នាំ មុខរបរ កម្មករសំណង់ ។ ជនរងគ្រោះ​ទាំង​២​នាក់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ក្រចាប់​លើ ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ៕S/​