​រថយន្ត​កុងតឺន័រ​បើក​បុក​ក្បាល​ថ្ម​ចែក​ទ្រូង​បណ្តាលឱ្យ​ខូចខាត​យ៉ាងដំណំ​

524
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​កុងតឺន័រ​ត្រូវ​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​រួញ​មួយ​កំណាត់​ផ្នែក​ខាងមុខ​ហើយ​រថយន្ត​ទៅមុខ​លែងរួច​ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៌​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​