​រថយន្ត​កុងតឺន័រ​២​គ្រឿង​បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៤​បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​រយៈពេល​ខ្លី​

547
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​កុងតឺន័រ​២​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ តែ​ពុំមាន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ​តែ​របួសធ្ងន់​ម្នាក់ ។​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ករណីនេះ​កើតឡើង​នៅ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត​124-125 ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​ឩ​សភា​ឆ្នាំ​២០១៩​នេះ ។​

​សមត្ថកិច្ច​ដដែល​បាន​បន្តថា​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង រវាង​រថយន្ត ផ្ទុក​កុងតឺន័រ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E5992​ទិសដៅ​ភ្នំពេញ​.​ព្រះសីហនុ​បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ​ភ្នំពេញ​3E2051​ទិសដៅ​ផ្ទុយគ្នា​បណ្តាលឱ្យ​បុរស​អ្នកបើកប​រថយន្ត​កុងតឺន័រ រងរបួស​ធ្ងន់​។​

​ភ្លាមៗ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ជនរងគ្រោះ​និង​សាវតា​ភាគី​ពាក់ព័ន្ធ​នៅឡើយ ហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​សំរួល​ដោះស្រាយ​កិច្ចការ​នេះ​បន្ត​តាម​នីតិវិធី​៕S/​

#