​រថយន្ត​កុង​ទី​ន័​របើក​បុក​អ្នកជិះ​ម៉ូ​តួ​រួច​ក្រឡាប់​សង្កត់​លើ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

397
ចែករម្លែក
  • 9
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ហេតុ​បន្ទាប់ពី​រថយន្ត​កុង​ទី​ន័​រ មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​ហើយ​បុក​ម៉ូតូ​ជនរងគ្រោះ​និង​ក្រឡាប់​សង្កត់ពីលើ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០. ៧១ ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​រស​វុត្ថា​អាយុ​៥២​ឆ្នាំមាន​ស្រុកកំណើត​នៅ​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​បើក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ទឹកប៊ិច​គ្មាន​ស្លាក​លេខ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រថយន្ត​ដឹក​កុងតឺន័រ​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២៣០៧​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ម៉ូតូ​របស់​រងគ្រោះ​។​

នៅពេល​រថយន្ត​មកដល់​ចំណុចកើតហេតុ​បាន​បុក​ពីក្រោយ​បណ្តាលឱ្យ​ប៉ើង​ធ្លាក់​ពីលើ​ថ្នល់ ហើយ​រថយន្ត​បាន​ហូ​ស​ទៅបុក​បង្កាន់ដៃស្ពាន​រួច​ក្រឡាប់​ធ្លាក់​ប្រឡាយ​អែប​ស្ពាន​និង​បាន​សង្កត់​ជនរងគ្រោះ​ពីលើ បណ្តាលឱ្យ​ស្លាប់​តែម្តង ។

​ក្រោយមក​អ្នកបើកបរ​បាន​រត់គេច​បាត់​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​យក​រថយន្តស្ទូច​យកមក​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​