​រថយន្ត​កុង​ទី​ន័​របើក​ជ្រុល​ទៅបុក​គូថ​រថយន្ត​តូច​ពីក្រោយ​ខ្ទេច​

847
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​រថយន្ត​កង់​ទី​ន័​រ​មួយគ្រឿង​បើកបរ​វ៉ា​ជែង​ជ្រុល​ទៅបុក​គូថ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រួស​ពីក្រោយ​បណ្តាលឱ្យ​រថយន្ត​តូច​ខូច​ខ្ទេច​។​តែ​សំណាង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ក្នុង​រថយន្ត​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ស្ថិត​ក្នុងភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ​រ៍​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​បានឱ្យដឹងថា​រថយន្ត​ម៉ាក​ព្រួស​ដែល​រងគ្រោះ​មាន​ម្ចាស់​ឈ្មោះ ហាក់ បូ​ទុម​ស្រី​អាយុ​២៨​ឆ្នាំ​លក់ដូ​រស់នៅ​ភូមិ​តា​ហោ​សង្កាត់​ពោធិ​តា​ហោ​ក្រុង​ស្វាយរៀង​និង​រួម​ដំណើរ​ជាមួយ​កូនស្រី​និង​ឪពុក​ផងដែរ​។​ចំណែក​រថយន្ត​កុង​ទី​ន័​រ​បង្កហេតុ​ម៉ាក ហី​ណូ ពណ៌ សរ លាយ​ខៀវ​លេខ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C ៨៨ ៥៣ បើកបរ​ដោយ​ឈ្មោះ​ស៊ុន ឈឹម ប្រុស​អាយុ​៤៨​ឆ្នាំ​បើក រស់នៅ​ភូមិ​ត្រាច ឃុំ​មហា​សាំង ស្រុក​ភ្នុំស្រួច ខេត្ត​កំពង់​ស្ពី​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​ម៉ាក​ព្រួស ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​២A U ០៦៧៦​បើកបរ​ឈ្មោះ​ហាក់​បូ​ទុម​ស្រី​អាយុ​២៨​ឆ្នាំ​និង​អ្នករួមដំណើរ​២​នាក់​ទៀត​។​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងទិសដៅ​ពី​លិច​មក​កើត​។​

ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​កុង​ទី​ន័​រ​ម៉ាក​ហី​ណូ​ពណ៌​សរ​លាយ​ខៀវ​លេខ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣C៨៨៥៣​ក្នុងទិសដៅ​ស្របគ្នា​។​កុង​ទឺន៍រ​បាន​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​បុក​លាន់​សូ​ដូច​រន្ទះ​បណ្ដាលឱ្យ​ខូចខាត​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ​សំណាង​មនុស្ស​មិន​រងរបួស​។​

​ក្រោយមក​សមត្ថកិច្ច​នគ​របាល​បានមក​ដល់​ធ្វើការ​វាស់វែង​និង​អូស​យក​រថយន្ត​ទាំងពីរ​គ្រឿង​មក​ចរាចរ​ណ៏​ខេត្តស្វាយរៀង​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕S/​

​រថយន្ត​កុង​ទី​ន័​របើក​ជ្រុល​ទៅបុក​គូថ​រថយន្ត​តូច​ពីក្រោយ​ខ្ទេច​