​រថយន្ត​កូរ៉េ​មួយគ្រឿង​បង្កប់​ឈើ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​

99
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ឈ្មួញ​បាន​ប្រើល្បិច​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ក្នុងការ​ដឹកជញ្ជូន​ឈើ​ធ្វើ​ជំនួញ​ដោយ​ខុសច្បាប់​។​ក៏ប៉ុន្តែ​នៅតែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់បាន​រថយន្ត​កូរ៉េ​មួយគ្រឿង នៅ​ម៉ោងជាង​១១ ថ្ងៃត្រង់ ថ្ងៃទី​២០​មករា​ឆ្នាំ​២០២០​នេះ ។​
​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​ដោយ​បន្ត​អនុវត្ត​ច្បាប់​ព្រៃឈើ​ហើយ​បានធ្វើការ​ស្ទាក់ចាប់​រថ​យន្ត​កែច្នៃ​មួយគ្រឿង​ដែល​បង្កប់​ដឹកជញ្ជូន​ឈើ​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បញ្ជូន​យកទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​រថយន្ត​ប្រភេទ​កូរ៉េ​កែច្នៃ​នេះ​បាន​លួច​បង្កប់​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្ត​ផ្សេង​។​រថយន្ត​មួយគ្រឿង​នេះ​ត្រូវបាន​ឃាត់​ត្រួតពិនិត្យ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៨​អា​ក្បែរ​ច្រកចូល​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​ជាមួយ​នោះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​ឈើ​កែច្នៃ​ពាក់កណ្តាល​លទ្ធផល​សំរេច និង​បាន​ឃាត់​រថយន្ត រួមទាំង​មនុស្ស​៤​នាក់​នៅលើ​រថយន្ត​នោះ​។

ក្រោយ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​និង​មនុស្ស​៤​នាក់​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​សាកសួរ និង​ពិនិត្យ​រក​សារធាតុ​ញៀន​៕S/​