​រថយន្ត​កៀរ​ម៉ូតូ​ដួល​បង្ក​រងរបួស​ធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​អូរជ្រៅ​

656
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​បាន​កៀរ​ម៉ូតូ​ដួល​បង្ក​រងរបួស​ធ្ងន់ ស្រាល​២​នាក់​នៅ​ស្រុក​អូរជ្រៅ ។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​មុខ​កុងត្រូល​គយ​ចល័ត​សាខាគយ​ខេត្តបន្ទាយមានជ័យ​ស្ថិតក្នុង​ឃុំ​សំរោង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កាលពី​វេលាយប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​។​

អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា​គេ​បានឃើញ​បុរសរងគ្រោះ​ឌុប​គ្នា​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​០១៨​បើកបរ​ពី​លិចទៅ​កើត​។​មកដល់​ចំណុច​នោះ​ដោយមាន​រថយន្ត​ធំ​ចត​ច្រើន​លើផ្លូវ​ដើម្បី​ចូលទៅ​បំពេញបែបបទ​គយ​។​ម៉ូតូ​ក៏​ជែង​ទៅខាង​ឆ្វេង​គឺ​ចូល​គន្លង​ផ្លូវស្តាំ​របស់គេ​ក៏ត្រូវ​រថយន្ត​ផ្សេងទៀត​ដែល​បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា​កៀរ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ហើយ​អូស​ជាច្រើន​ម៉ែត្រ​បង្ក​ឱ្យ​រងរបួស​ធ្ងន់ ស្រាល ។​

​ករណីនេះ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​និង​គយ​បានប្រកែក​មិន​ព្រម​ផ្តល់​ព័​ត៍​មាន​រហូតដល់​ល្ងាច​ថ្ងៃទី​២៣​ខែឧសភា ដោយ​ឆ្លើយ​ប្រហែល​គ្នា​ថា ក្តាប់​មិនបាន ៕S/

​រូបថត : រថយន្ត​គៀរ​ម៉ូតូ​ដួល​បង្ក​រងរបួស​ធ្ងន់ ស្រាល​២​នាក់​នៅ​ស្រុក​អូរជ្រៅ​(​រូប​: សហការី​)​