​រថយន្ត​កែច្នៃ​២​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​

245
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​រថយន្ត​កែច្នៃ​ដឹក​ម៉ាស៊ីនកិនស្រូវ​ចល័ត​តាម​ភូមិ​២​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម​ក្នុងភូមិ​ឯលិច​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​រវាង​យានយន្ដ​កែច្នៃ​ដឹក​ម៉ាស៊ីនកិនស្រូវ ចល័ត​តាម​ភូមិ បើកបរ​ដោយ​ឈ្មោះ​រ៉េ​ន ស៊ី​ម៉េ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់​​នៅ​ភូមិ​ថ្មី​ឃុំ​ពោធិ៍​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​។​បាន​ទៅបុក​ជាមួយ​រថយន្ដ​កែច្នៃ​ដឹក​ម៉ាស៊ីនកិនស្រូវ​១​គ្រឿង​ទៀត​បើកបរ​ដោយ​ឈ្មោះ​ឈុត​ច​ន្ដា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​សញ្ជាតិ​ខ្មែរ​បណ្តាលឱ្យ​ក្រឡាប់​របួស​មនុស្ស​ម្នាក់​ធ្ងន់ធ្ងរ ។​

មធ្យោបាយ​បង្ក​រទាំង​២​គ្រឿង​ទាំង​២​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា​។​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ​ស្រឿ​ន​ឌី​ន​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ត្រូវជា​កូនបង្កើត​អ្នកបើកបរ​ឈុត​ច​ន្តា​បាន​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕S/​