​រថយន្ត​ក្រឡាប់​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​រងរបួស​

656
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧​ចន្លោះ​បង្គោល​៤០៦-៤០៧(​ក្រចេះ​-​ស្ទឹងត្រែង​)​មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ក្រឡាប់​ពីរ​ទៅ​បី​ត្រឡប់​

​ដោយ​ខ្លួនឯង​បណ្តាល​ឲ​មនុស្ស​ប្រុស​ស្រី​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៩​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​អូរ​អ​ណ្ដា​ស់​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក​ណ​យ​ស៊ីថា​ច​អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឡើង​ដោយ​ខ្លួនឯង​ដោយមាន​សាំ​យ៉ុង​មួយគ្រឿង​ដឹក​ជិត​១០​នាក់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។​លុះដល់​ចំណុចកើតហេតុ​ក៏​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្ដាលឱ្យ​អ្នករួមដំណើរ​ចំនួន ០៩ នាក់​រងរបួស​។​

ក្នុងនោះ ស្រាល​៥​នាក់​/​ធ្ងន់ ៤​នាក់​។ បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ស្រុក​បាន​បញ្ជូន​អ្នក របួស​ចំនួន​០៩​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​៕S/​

​រថយន្ត​ក្រឡាប់​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​រងរបួស​