​រថយន្ត​ក្រឡុក​បេតុង​បើក​លឿន​បួង​ចង្កូត​គេច​ពី​រថយន្ត​ធ្លាក់ទឹក​បឹង​

219
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ក្រឡុក​បេតុង​បើក​លឿន​វ័ក​នឹង​រថយន្ត​២​គ្រឿង​ក៏​បួង​ចង្កូត​គេច​ឡើង​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​ជ្រុល​ទៅមុខ​ធ្លាក់​បឹង​តា​មោក​ខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃទី ៧​ខែធ្នូ ឆ្នាំ ២០១៩​។

​សាក្សី​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះគ្នា​នៅខាងមុខ​ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បាន​បើក​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​វ័ក​ជាមួយ​រថយន្ត​ដែល​ប៉ះគ្នា​នោះ​ក៏​បួង​ច​ង្កួ​ត​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាក់​បឹង​តា​មោក​តែម្តង​៕S/​