​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​ប៉ាណូ​ បន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទៀត​

937
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ទៅបុក​ខឿន​ចែកផ្លូវ​ហោះ​រួច​បុក​បង្គោល​ប៉ាណូ​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​រាប​ដល់​ដី ​រថយន្ត​ទៅមុខ​លែងរួច ​តែ​អត់​មាន​អ្នករងរបួស​នោះទេ​។​ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ចំណុច​មុខ​អង្គការគ​ថ្លង់​ ក្នុង​សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​ កាលពី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​សួន​ ណា​រ៉េត​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​មុខរបរ​បើករថយន្ត​ក្រុមហ៊ុន​BST​ក្រឡុក​ស៊ីម៉ងត៍​ស ្នាក់នៅ​កន្លែងធ្វើការ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ជុំ​ ស្រុក​ឃុំ​ជុំ​រុក​ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​បើករថយន្ត​ម៉ាក​HINO ​ពណ៌​បៃតង ​ពាក់​ផ្លាកលេខ​ភ្នំពេញ​5A.1465​ បើក​តែម្នាក់ឯង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ក្រុង​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​រងចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​Ha