​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង​ផ្ទុះ​កង់​ឆេះ​សន្ធោសន្ធៅ​នៅ​ស្រុក​បរិបូរណ៍​

241
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​បាន​ឆេះ​សន្ធោសន្ធៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ត្រពាំង​ចាន់​ឃុំ​ត្រពាំង​ចាន់​ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោងជាង​២ រសៀល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​។​

​ប្រភពពី​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នេះ​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៥ ។​លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​ផ្ទុះ​កង់​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍​បានចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​៕S/​

#