​រថយន្ត​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន​បុក​ជាមួយ​រថយន្ត​ដឹក​ត្រី​នៅ​ស្រុក​កៀនស្វាយ​

1169
ចែករម្លែក

(​កណ្តាល​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន​បុក​ជា​គ្នា​រថយន្ត​ដឹក​ត្រី​បណ្តាល​រថយន្ត​កុងតឺន័រ​បត់​ក្បាល​បុក​ចូល​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​។​ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​ដោយឡែក​រថយន្ត​ដឹក​ត្រី​ចំណុះ​៥​តោន​បត់​ក្បាល​ត្រឡប់ក្រោយ​រីឯ​អ្នកបើកប​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​រថយន្ត​ទាំង​២​គ្រឿង​បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា​។ ក្នុងនោះ​រថយន្ត​កុងតឺន័រ​បើកបរ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ។​ចំណែក​រថយន្ត​ដឹក​ត្រី​បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​លុះ​មកដល់​ចំណុចកើតហេតុ​ទំនងជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ងោក​បាន​រេ​ចង្កូត​ទៅខាង​។

ចំណែក​ផ្លូវ​រថយន្ត​ដឹក​ត្រី​ឃើញ​ឧបសគ្គ​នៅ​ពីមុខ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មិនអាច​បើក​គេច​បាន​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​ខ្ទេច​ក្បាល​ទាំងសង្ខាង ចំណែក​រថយន្ត​ដឹក​ត្រី​បត់​ក្បាល​ត្រឡប់ក្រោយ​។​​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន​បុក​ជាមួយ​រថយន្ត​ដឹក​ត្រី(រូប៖វ៉េបសាយ)