​រថយន្ត​ឃ្លប់​ដឹក​ទឹកកក​ផ្ទុក​ធ្ងន់​ពេក​បែក​កង់​ក្រឡាប់​បះជើង​កណ្តាលផ្លូវ​

388
ចែករម្លែក
  • 29
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​អនាម័យ​មួយគ្រឿង​បែក​កង់​ក្រោយ​រេ​ចង្កូត​ឡាញ​ក្រឡាប់​បះជើង​សំណាងល្អ​អ្នកបើកបរ​លូន​ចេញរួច​មិនមាន​រងរបួស​។​ករណីនេះ​បានកើត​ឡើង​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​ព្រៃ​កំបុត​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​។​
​រថយន្ត​ជួប​បញ្ហា​ក្រឡាប់​ដោយ​ខ្លួនឯង ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-3190 ដឹក​ទឹកកក​អនាម័យ​ពេញ​ឃ្លប់​រថយន្ត បើកបរ​ដោយ បុរស​ម្នាក់ មាន​ទីលំនៅ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

ក្រោយ​កើតហេតុ រថយន្ត​រងគ្រោះ ដោយ​ខ្លួនឯង​ទោះជា​ពុំមាន​វត្តមាន​សមត្ថកិច្ច​ក៏ដោយ ម្ចាស់​ហៅរក​រថយន្តស្ទូច​២​គ្រឿង​មក​លើក​រថយន្ត​បញ្ឈរ​ឡើងវិញ​ដើម្បី​អូស​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕S/​