​រថយន្ត​ចុះ​ចំណោត ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ក្រឡាប់​ តៃកុង​រងរបួស​ធ្ងន់​

682
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​បុរស​ម្នា​ក់ជាអ្នក​បើកបរ​រថយន្ត​បាន​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​បើករថយន្ត​ចុះ​ចំណោត​ពី​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក៏​ក្រឡាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦៧ ​ក្នុងភូមិជើងភ្នំ ឃុំ ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញជនរងគ្រោះ​បាន​បើករថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ឧម​ជ​៣A ០១០៨ បាន​បើក​មកពី​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ដោយសារ​ផ្លូវ​ចុះ​ចំណោត​ពីលើ​ភ្នំ​ផង​ ហើយ​រថយ​ន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី ​បណ្តាលឱ្យ​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ តែ​មិន​រងគ្រោះ​ដល់​អាយុជីវិត គ្រាន់តែ​របួសធ្ងន់​។​

​សមត្ថកិច្ច​បាន​បន្តថា ​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មកដល់​គោលដៅ​ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ក្បែរ​នោះ​តែម្តង​។​ជនរងគ្រោះ​ម​ឈ្មោះ សួន ថៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ ភូមិ​កណ្តាល​លើ ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕S/Ha

​រូបភាព​: រថយន្ត​ចុះ​ចំណោត ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​តៃកុង​រងរបួស​ធ្ងន់​៕​បាយ័ន​