​រថយន្ត​ជាប់​ហ្គ័​របុក​រះ​ម៉ូតូ​កង់​បី​និង​រថយន្ត​សរុប​៥​គ្រឿង​បណ្ដាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

170
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​លុច​ស៊ី​ស​ស្រាប់តែ​ជាប់​ហ្គ្រា​បាន​បុក​រះ​ម៉ូតូ​កង់​បី​និង​រថយន្ត​សរុប​៥​គ្រឿង​បណ្ដាលឱ្យ​បុរស​ម្នាក់​របួស​បាក់ជើង​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ស្ថិតនៅ​ផ្លូវ​លេខ​១៣៩​កែង​១៣៤​ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​សាក្សី​បានដឹងថា​មុនដំបូង​គេ​ឃើញ​រថយន្ដ​លុ​ច្ស​ស៊ី​ស​RX៣០០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A6474​បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ដោយ​ស្រែកថា​រថយន្ត​ជាប់​ហ្គ័​រ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​នាំយកទៅ​ប៉ុស្ដិ៍​។​

រថយន្តបុក​ម៉ូតូ​សេ​១២៥​មួយគ្រឿង​អូស​ជិត​២០​ម៉ែត្រ​និង​បន្ត​បុក​រះ​រថយន្ត​លុច​ស៊ី​ស​RX400,​ម៉ូតូ​ស្គុ​ប​ពី​,​ទៅ​កៀប​ជាប់​ជាមួយ​ម៉ូតូ​ហ្សូ​ម​មឺ​,​និង​កង់​បី​សរុស​៥​គ្រឿង​។​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ស្រាល​៣​នាក់​និង​ធ្ងន់​ម្នាក់​៕S/​