​រថយន្ត​ពីរគ្រឿងបុកគ្នានៅ​ផ្លូវបំបែក​ បណ្តាលឱ្យ​រង​ការខូចខាត​ទាំងសងខាង

508
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ រថយន្ត​លុ​ច្ស​ស៊ី​ស​RX330 បើកបរ​ដោយ​នារី​ម្នាក់ រួម​ដំណើរដោយមនុស្ស​ប្រុស​៣​នាក់​ទៀត បាន​បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ដែល​បត់​ឆ្លងផ្លូវ​បណ្ដាលឲ្យ​រង​ការខូចខាត​រៀងៗ​ខ្លួន ។

ហេតុការណ៍នេះបានកើត​ឡើង​នៅ​ជិត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​កែង​និង​ផ្លូវ​បេតុង ​ស្ថិតក្នុង​សង្កាត់​ការកាប​ទី​១​ ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​យប់ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។​

​ក្រោយ​កើតហេតុ​ ភាគី​ទាំងសងខាង​បាន​ជជែក​យកតែ​ត្រូវ​រៀងៗ​ខ្លួន ​ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ ហើយ​ទាក់ទង​ទៅ​ជំនាញ​ឱ្យ​ចុះមក​វាស់​វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha