​រថយន្ត​ឈប់​ស្តុ​ប​រ៉ឺម៉ក​បុក​ពីក្រោយ​បង្ក​ខូចខាត​ម្ចាស់​ទារ​សំណង​១.០០០​ដុល្លារ​

807
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពេល​ឈប់​ស្តុ​ប​ត្រូវ​រ៉ឺម៉ក​ដឹក​តុទូ​ឈើ​បើក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ទៅបុក​ពីក្រោយ​បែក​ស្តុ​ប​ម្ខាង​និង​កំពិត​កាង​សង​ថ្លៃ​ជួសជុល​១៥០​ដុល្លារ​បញ្ចប់រឿង​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សាលា​ដែក​កែង​ផ្លូវជាតិ​លេខ​៥​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ម្ចាស់​រ៉ឺម៉ក​បង្ក​ដឹក​តុទូ​ឈ្មោះ​ធឿន ឆាត​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​​រថយន្ត​រងគ្រោះ​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស​ស្លាក​លេខខ​ភ្នំពេញ​2U 8828​បើក​ដោយ​ឈ្មោះ​នាង រ៉​ន​ភេទ​ប្រុស​ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយ​ច​ង្ចា​រ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​រថយន្ត​បា​ឡែ​ន​បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មក​កន្លែងកើតហេតុ​បាន​ឈប់​ស្តុ​ប​ស្រាប់តែ​ម៉ូតូ​រ៉ឺម៉ក​បង្ក​បើកបរ​ពីក្រោយ​ស្រប​ទិស​គ្នា​ជាន់​ហ្វ្រាំង​មិន​ស៊ី​បំណង​គេច​រថយន្ត​មក​ខាងឆ្វេង​ឲ្យ​ផុត​តែ​គេច​មិន​ផុត​កាងរ​ម៉ក​ខាងស្តាំ​ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ផ្នែ​ខាងឆ្វេង​បណ្តាល​ឲ្យ​បែក​ស្តុ​ប​និង​កំពិត​កាង​ខាងឆ្វេង​រថយន្ត​ផ្នែក​ខាងក្រោយ​តែម្តង​។​ឯ​អ្នកបើក​រ៉ឺម៉ក​រងរបួស​ម្រាមដៃ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​វាស់វែង​យក​រ៉ឺម៉ក​ម៉ូតូ​និង​រថយន្ត​ដាក់​ខាង​ដោយ​ភាគី​ខាង​រថយន្ត​ទាមទារ​សំណង​១.០០០​ដុល្លារ​។​ចំណែកឯ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​គ្មាន​លទ្ធភាព​សង​ក៏​ស្រ​ពះ​អង្វរ​សុំ​សង​សំណង​ត្រឹមតែ​១៥០​ដុល្លារ​។

​តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ថែមទាំង​បញ្ជារ​សមត្ថកិច្ច​ឲ្យ​រក​អ្នកទិញ​រ៉ឺម៉ក​ម៉ូតូ​បង្ក​ដើម្បី​លក់​សង​ថ្លៃ​ជួលជុល​រថយន្ត​របស់​គាត់​ទើប​គាត់​ព្រម​។​តែ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​នៅតែ​តាម​អង្វរ​រហូត​រយៈពេល​ជិត​២​ម៉ោង​ទើប​ម្ចាស់​រថយន្ត​ព្រមយក​សំណង​១៥០​ដុល្លា​ដើម្បី​បញ្ចប់រឿង​៕S/

​រថយន្ត​ឈប់​ស្តុ​ប​រ៉ឺម៉ក​បុក​ពីក្រោយ​បង្ក​ខូចខាត​ម្ចាស់​ទារ​សំណង​១.០០០​ដុល្លារ​