​រថយន្ត​ដង្ហែរ​បក្ស LDP បុក​ម៉ូតូ​ស្លាប់​បុរស​ម្នា​ក់នៅ​ខណ្ឌដង្កោ​

952
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​TACOMA​បុក​ជាមួយនិង​ម៉ូតូ​និ​ច​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​២ ក្នុងភូមិ កណ្តាល​សង្កាត់​រលួស​ខ​ណ្ឌ​ដង្កោ​កាល​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ​២០១៨ ។​
​ជនរងគ្រោះ​(​សព​) មានឈ្មោះ ផាន តុលា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ធ្វើការ​សំណង់ ខាង​ជាងដែក មាន​ស្រុកកំណើត​រស់នៅ​ក្នុងភូមិ ពូន​ភ្នំ ឃុំ ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​រថយន្ត​TACOMA​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2AS.3694 នៅក្នុង​រថយន្ត មាន​ទង់ជ័យ រូប​ជួង និង​មាន​មួក ពណ៌​ខ្មៅ មាន​អក្សរ​LDP​។​រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​បើ​យ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក​។

ខណៈ មកដល់​កន្លែងកើតហេតុ​ខាងលើ​បាន​ទៅបុក​ម៉ូតូ​ម៉ាក ស៊ូ​មមើរ ពណ៌ ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW.2881​បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់​ទឹ​ស​គ្នា​បុក​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ផ្លោង​បោក ក្បាល​និង​ថ្នល់ បែក​មុខ​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ហើយក៏​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ណ៏​ក្រុង​មក​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សារ​ទុក​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

​ជនសង្ស័យ​មួយក្រុម​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​នៅ​ខណ្ឌទួលគោក​