​រថយន្ត​ដឹកឈើ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ព្រែក​ប្រសព្វ​

333
ចែករម្លែក
  • 18
    Shares

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្រោយពី​ជនបង្ក​បើករថយន្ត​ដឹកឈើ​ល្មើសច្បាប់ ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ក្នុងភូមិ សោ​ប​លើ​ឃុំ​សោ​ប​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យដឹងថា ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ ឈួន ឆេង អាយ ៦១​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ត្រូវបាន​រថយន្ត​ដឹកឈើ​បុក បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​សូមបញ្ជាក់​៖​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ដឹកឈើ​ល្មើសច្បាប់​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បន្តថា​នៅវេលា​ម៉ោង​កើតហេតុ​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ពេញព្រៀប​មួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់ ចំណុច កើតហេតុ​រថយន្ដ​ឈើ​នោះ​ក៏បាន​ទៅបុក​ជាមួយ​ម៉ូតូ ដែល​កំពុងបើក​បរប​ញ្ច្រា​ស់ទិស​គ្នា បង្ក​ឱ្យ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅក្រោម​រថយន្ត​។​

​បច្ចុប្បន្ននេះ​វត្ថុតាង​បង្ក​ទាំងពី​ត្រូវបាន​នគរបាល នាំមក​រក្សាទុក​បណ្តោះអាសន្ន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​៕S/