​រថយន្ត​ដឹកឈើ​បើក​បុក​របាំង​ថ្ម​ចែកផ្លូវ​បង្ក​ខូចខាត​នៅ​ខណ្ឌចំការមន​

461
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​២​តោន​កន្លះ​ដឹកឈើ​មួយគ្រឿង​បាន​បើក​បុក​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នោះ​ត្រង់ចំណុច​ស្តុ​ប (​មេភ្លើង​) ផ្លូវ​៣៦០​កែង​និង​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ខណ្ឌចំការមន​កាលពី​វេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០១៩​។​

​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ព្រហ្ម​សុ​ភ័​ក្តា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើករថយន្តរ​ស់​នៅក្នុង​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ឃាត់​តៃកុង រថយន្ត​បង្ក យកទៅ​កាន់​ប៉ុស្ដិ៍នគរបាល​បឹង​កេងកង​ទី​៣​ដើម្បី​ធ្វើការ​សាកសួរ ។ ចំណែក​រថយន្ត​បង្ក​វិញ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការ រិ​យា​ល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​

#