​រថយន្ត​ដឹកទំនិញ​ចុះ​ចំណោទភ្នំ​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់​ជ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​និង​រងរបួស​ធ្ងន់​

2574

(​កំពង់ស្ពឺ​)៖​ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​មួយគ្រឿង​បាន​ចុះ​ចំណោទភ្នំ​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់ចូល​ជ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ផ្លូវ​កោង​ឡើងទៅ​កាន់​រមណី​ដ្ឋា​ន​គីរីរម្យ​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៣​ខែកុម្ភ​:​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D1019​ដឹក​ភេសជ្ជៈ​អ្នកបើកបរ​និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​បើកបរ​មកពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ចុះ​ចំណោទភ្នំ​ដែលជា​ផ្លូវ​កោង​ក៍ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់​ជ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​នឹង​ម្នាក់ទៀត​រង របួសធ្ងន់​។​

ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទី​ពេទ្យ​សព​បាន​យកទៅ​ដំកល់​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ​រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​។​ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ហៅ​រថយន្ត​មក​ស្ទូច​យកទៅដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​