​រថយន្ត​ដឹកទំនិញ​បើក​បុក​ម៉ូតូ​និង​ស៊ីក្លូ​រងរបួស​ធ្ងន់​ស្រា​លពីរ​នាក់​

429
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា+ចាន់តូ/​ភ្នំពេញៈ​បុរស​ពី​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​ដឹកទំនិញ​ធន់​ធំ​បើក​បុក​ម៉ូតូ​និង​ស៊ីក្លូ​ហើយ​រថយន្ត​បើក​រត់​បាត់​។​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ស្តា​ត​អូរ​ឡាំ​ពិ​ជតា​ម​បណ្តោយ​ផ្លូវ​២១៧​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​រថយន្ត​សាមុយ​ដឹក​បុរស​ធាក់​ស៊ីក្លូ​ទៅ​មន្ទី​ពេទ្យ​។​ចំណែក​អ្នកបើកបរ​ម៉ូតូ​ត្រូវ​មិត្តភក្តិ​មក​ដឹក​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង​។​ម៉ូតូ​និង​ស៊ីក្លូ​អ្នករងរបួស​ធ្ងន់​ស្រាល​ទាំ​ពីរ​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​។​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​ស្រាវជ្រាវ​និង​ដោះស្រាយ​នៅពេល​ក្រោយ​៕S/